កណ្តាល៖ រសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា ទិសដៅខែឧសភា ឆ្នាំ២០១៨ និងប្រកាសមុខងារ មេបញ្ជាការរងខេត្ត១រូប មេបញ្ជាការរងស្រុក១រូបជូននាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការប្រធាន អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំខែមេសា និងប្រកាសមុខងារ
- Post author:Sery Vutha
- Post published:May 10, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ