កណ្តាល៖ រសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន
កងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញសំណេះសំណាល និងចែកអំណោយ អាវភ្លៀង ជូនដល់ មេបញ្ជ្ជាការរង នាយរងសេនាធិការ ប្រធាន អនុមន្ទីរ ការិយាល័យ កងវរអន្តរាគន៍ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុក១១ចំណុះបញ្ជាការខេត្ត ទទួលបានគ្រប់គ្នាៗ ក្នុងពេលរដូវភ្លៀងធ្លាក់ឈានចូលមកដល់។ អាវភ្លៀងនេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។