You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន សំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័តលេខ១០ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន សំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័តលេខ១០ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ក្រចេះ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានសំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័តលេខ១០  ប្រចាំការនៅខេត្តក្រចេះ ដែលត្រូវចេញដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញដំណើរទៅទទួលការហ្វឹកហ្វឺនបន្ថែមសមត្ថភាពទាំងអស់ ត្រូវខិតខំយកអស់ស្មារតី ឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការក្រេបជញ្ជក់យកចំណេះ ជំនាញ និងបទពិសោធន៍ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានល្អ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផល ១០០%។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល ព្រមទាំងសម្ភារៈបរិក្ខាមួយចំនួនជូនដល់កងកម្លាំងទាំងអស់ផងដែរ៕