You are currently viewing លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រ៊ាង អញ្ជើញត្រួតពិនិត្យ សម្ភារៈ មធ្យោបាយ និងកម្លាំងប្រមូលផ្ដុំសម្រាប់ត្រៀមហ្វឹកហ្វឺនការពារសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រ៊ាង អញ្ជើញត្រួតពិនិត្យ សម្ភារៈ មធ្យោបាយ និងកម្លាំងប្រមូលផ្ដុំសម្រាប់ត្រៀមហ្វឹកហ្វឺនការពារសណ្ដាប់ធ្នាប់

រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច​ ខែពិសាខ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស.២៥៦២​ នៅបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី​ បានប្រជុំត្រួតពិនិត្យសម្ភារៈមធ្យោបាយ​ និងកំលាំងប្រមូលផ្តុំ​ សម្រាប់ត្រៀមហ្វឹកហ្វឺនការពាសណ្តាប់ធ្នាប់ក្នុងសង្គម​​ ក្រោមអធិបតីភាព​ លោកឧត្តមសេនីយ៍ទោ​ ស្រ៊ុន គឹមស្រ៊ាង​ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងប្រត្តិភូអមដំណើ​ ក្នុងពិធីនោះដែមានការអញ្ជើញចូលរួមពីសំណាក់​ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី​ មេបញ្ជារកងរាជអាវុធហត្ថខេត្តរតនគិរី​ និងមេបញ្ជារការង​ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទី​ ។ ក្នុងនោះដែលោកឧត្តមសេនីយ៍ត្រី គឹម រស្មី​ និងប្រធានក្រុមការងារត្រួតពនិត្យ​ កំលាំង​ បានចែកអាវភ្លៀងដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ​ នាយរង​ កងរាជអាវុធហត្ថខេត្តរតនគិរី​ផងដែរ៕​