You are currently viewing លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច សំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័តលេខ៥ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច សំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័តលេខ៥ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ព្រៃវែង ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង តំណាង លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានសំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័តលេខ០៥ ប្រចាំការនៅខេត្តព្រៃវែង ដែលត្រូវចេញដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ។ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញដំណើរទៅទទួលការហ្វឹកហ្វឺនបន្ថែមសមត្ថភាពនាពេលនេះ ត្រូវខិតខំយកអស់ស្មារតី ឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការក្រេបជញ្ជក់យកចំណេះ ជំនាញ និងបទពិសោធន៍ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានល្អ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផល ១០០%។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បាននាំយកថវិកា របស់លោកឧត្តមសេនីយ៍ មេបញ្ជាការ ឧបត្ថម្ភក្នុង ម្នាក់ៗទទួលបាន៥០.០០០ រៀល ផងដែរ ៕