You are currently viewing លោកឧត្តមសេនីយ៍ត្រី កង សៅគុណ សំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័តលេខ១៣ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ សំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័តលេខ១៣ ដែលត្រូវទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ព្រះវិហារ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានសំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំងកងអនុសេនាធំចល័តលេខ១៣ ប្រចាំការនៅខេត្តព្រះវិហារ ដែលត្រូវចេញដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ។ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញដំណើរទៅទទួលការហ្វឹកហ្វឺនបន្ថែមសមត្ថភាព ត្រូវខិតខំយកអស់ស្មារតី ឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានល្អ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផល ១០០%។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភថវិកាដល់កម្លាំងកងអនុសេនាធំចល័តលេខ១៣ ចំនួន២៥នាក់ដោយម្នាក់ៗទទួលបាន ៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ៕