កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានស្រុកអង្គស្នួល ចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាល និងគ្រឿងឧបភោគបរិភោគ ជូនដល់ អាវុធហត្ថបាក់ឆ្អឹងដងកាំបិត ដោយសារគ្រោះថ្នាក់ចររាចរណ៍ក្នុងពេលបំពេញប៉េសកកម្ម ដល់លំនៅដ្ឋានគឺលោកនាយចំណង់ ស៊ឹម សុភ័ក្រ សមាជិកមូលដ្ឋានស្រុកអង្គស្នួល ស្ថិតនៅភូមិ អង្គរជា ស្រុកសំរោងទង ខេត្តកំពង់ស្ពី ដោយទទួលបានថវិកាសរុបចំនួន១.៦៥០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
