You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំខែឧសភា លើកទិសដៅបន្ត

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំខែឧសភា លើកទិសដៅបន្ត

ឧត្តរមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា លើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ និងផ្សព្វផ្សាយការងារហ្វឹកហ្វឺនផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យជាច្រើនរូបទៀត។