កំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការរុករកការលាក់ទុកឈើដោយខុសច្បាប់នៅក្នុងព្រៃក្រោយភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាលទ្ធផលក្រុមការងារបានរកឃើញឈើដែលជនមិនស្គាល់មុខលាក់ទុក មានប្រភេទឈើផ្ចឹក, គ្រើល, ចំបក់, ព្រះភ្នៅ, ធ្លក, ឈើទាល សរុបចំនួន៤៧ដុំ ។
បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើកំណត់ហេតុ ប្រគល់ឈើឱ្យសង្កាត់រដ្ឋបាលព្រៃឈើថ្ពងរក្សាទុក។