You are currently viewing ឧត្តមសេនីយ៍ឯក ជា សារិន សំណេះសំណាលសួរសុខទុក្ខ ជាមួយវរអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ឯក ជា សារិន សំណេះសំណាលសួរសុខទុក្ខ ជាមួយវរអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស

កំបូល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ជា សារិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយក នាយករង និងនាយអាវុធហត្ថសាលាកំបូលបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយវរអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសសរុបចំនួន ៣៥៣នាក់។ ក្នុងលោកដែរលោលឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវខិតខំហ្វឹកហាត់ រៀនសូត្រគោរពវិន័យកងទ័ព យកអស់ស្មារតី ឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានល្អ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផល ១០០%។