ស្វាយរៀង៖ រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភាកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់បទបញ្ជារបស់ថ្នាក់លើ ។