ភ្នំពេញ៖ នៅវេលា១៤និង០០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹងប្រារព្ធពិធីបិទប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯឧ. នាយឧ. សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប្រធានក្រុមប្រឹក្សារាជធានី និងមានការចូលរួមពីសំណាក់ ឯឧ. ឧ. មេបញ្ជាការរង ស្នងការ និង ឯឧ. ឧ. អស់លោក វរសេនីយ៍ ជាមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ ចំណុះបញ្ជាការដ្ឋាន អហ រាជធានីភ្នំពេញ ជាច្រើនរូបទៀត៕