You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ត្រួតពិនិត្យចំនួនទ័ព សម្ភារៈ មធ្យោបាយសម្រាប់ត្រៀមហ្វឹកហ្វឺនការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោត

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ត្រួតពិនិត្យចំនួនទ័ព សម្ភារៈ មធ្យោបាយសម្រាប់ត្រៀមហ្វឹកហ្វឺនការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោត

ព្រៃវែង ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨ អនុវត្តតាមផែនការឧបសម្ពន្ធប្រមូលផ្តុំកម្លាំងហ្វឹកហ្វឺនសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ និងស្មារតីអង្គប្រជុំថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ប្រធានអង្គប្រជុំលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំត្រួតពិនិត្យចំនួនទ័ព សម្ភារៈ មធ្យោបាយ និងកម្លាំងប្រមូលផ្ដុំសម្រាប់ត្រៀមហ្វឹកហ្វឺនការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងដំណាក់កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធានមន្ទីរ នាយ នាយរងអាវុធហត្ថខេត្តព្រៃវែងជាច្រើនរូបផងដែរ ។