សៀមរាប៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីរៀនសូត្រស្តីពីច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងដំបន់ប្រតិបត្តិការសឹករងខេត្តជាច្រើនរូបផងដែរ ។