ស្ទឹងត្រែង ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
បានប្រជុំត្រួតពិនិត្យចំនួនទ័ព សម្ភារៈ មធ្យោបាយ និងកម្លាំងប្រមូលផ្ដុំសម្រាប់ត្រៀមហ្វឹកហ្វឺនការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងដំណាក់កាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធានមន្ទីរ នាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។