You are currently viewing ព្រះសង្ឃក្លែងក្លាយចំនួន ០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន

ព្រះសង្ឃក្លែងក្លាយចំនួន ០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន

សៀមរាប៖ នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តសៀមរាបបានចុះបង្រ្កាប ករណីឆបោក បន្លំខ្លួនធ្វើជាព្រះសង្ឃ នៅចំណុចព្រះអង្គចេក ព្រះអង្គចមស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖

១-ឈ្មោះ ផន  ផាន់ណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរព្រះសង្ឃក្លែងក្លាយ រស់នៅភូមិវត្តជ្រៃអូភ្នៅ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ យួន  យឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរព្រះសង្ឃក្លែងក្លាយ រស់នៅភូមិ ព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

៣-ឈ្មោះ ឯម  វិចិត្រ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរព្រះសង្ឃក្លែងក្លាយ រស់នៅភូមិអូរក្រសា ឃុំអូរក្រសារ ស្រុកអូរក្រសារខេត្តកែប។

៤-ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរព្រះសង្ឃក្លែងក្លាយ រស់នៅភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

៥-ឈ្មោះ រឹម ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរព្រះសង្ឃក្លែងក្លាយ រស់នៅភូមិត្រពាំងជ្រៅ ឃុំត្រពាំងជ្រៅ ស្រុកបសែត ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យកមាន៖

-រថយន្តមួយគ្រឿងម៉ាកកាម៉ារីពណ៍ទឹកប្រាក់ សេរី១៩៩៥ ផ្លាកលេខបន្ទាយមានជ័យ 2A5141

-ទូរស័ព្ទចំនួន ១២គ្រឿង

-ស្បង់ចីវរ នឹងខោអាវស៊ីវិលមួយចំនួនធំ

-ព្រះឆាយាលក្ខ័ចំនួន០២

-ប្រាក់រៀលចំនួន ២០ម៉ឺនរៀល

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។