You are currently viewing ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន អញ្ជើញត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត

ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន អញ្ជើញត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត

កណ្តាល៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ និងដោយមានការអញ្ជើញចូល រួមលោកមេបញ្ជាការ មេបញ្ជាការរង នាងសេនាធិការ ប្រធាន អនុមន្ទីរ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រីនរូបផងដែរ។ ក្នុងឱកាសនោះដែ លោកឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភាកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ថ្នាក់លើ ។