You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញសំណេះសំណាល និងចែកអាវភ្លៀង ជូនដល់នាយទាហា នាយទាហានរងចំណុះសាលាកងរាជអាវុធហត្ថកំបូល

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញសំណេះសំណាល និងចែកអាវភ្លៀង ជូនដល់នាយទាហា នាយទាហានរងចំណុះសាលាកងរាជអាវុធហត្ថកំបូល

កំបូល៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នៅសាលាកងរាជអាវុធហត្ថកំបូល

លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល អញ្ជើញចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរងដំណុះសាលាកងរាជអាវុធហត្ថកំពូលទាំងអស់ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ច ពិសេសត្រូវអនុវត្តឲ្យបានម៉ឺងមាត់នូវរាល់បទបញ្ជារបស់ថ្នាក់លើ។