You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៥ លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ឯក អ៊ុល រ៉ាស៊ី

ឧត្តមសេនីយ៍ត្រី ជូ សារុន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៥ លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ឯក អ៊ុល រ៉ាស៊ី

នារសៀលថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤៥.៥១៩.០០០៛ ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ឯក អ៊ុល រ៉ាស៊ី ដែលបានទទួលមរណៈភាពនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ដោយរោគាពាធ។ ក្នុងឱកាសនាពេលពេលនោះផងដែរ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារសព ថាទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រូបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ ជាក់ស្តែងក្នុងពេល ដែលលោកវរសេនីយ៍ឯក អ៊ុល រ៉ាស៊ី បានលាចាកលោកទៅ ធ្វើឱ្យកងរាជអាវុធហត្ថ ទាំងអស់បានបង្ហាញនូវក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យ និងចងចាំ នូវគុណូបក្ការៈរបស់លោកដែលធ្លាប់លះបង់កម្លាំងកាយចិត្ត និងពេលវេលា ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិនាពេលកន្លងមក ។ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើជូនចំពោះគ្រួសារសពលោកវរសេនីយ៍ឯក អ៊ុល រ៉ាស៊ី សូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត និងប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមទាំងក្រុមការងារ បាននាំប្រាក់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤៥,៥១៩,០០០រៀល(សែសិបប្រាំលាន ប្រាំរយដប់ប្រាំបួនពាន់រៀល) ទៅជូនចំពោះគ្រួសារសពលោកវរសេនីយ៍ឯក អ៊ុ រ៉ាស៊ី មេបញ្ជាការរងដែលទទួលមរណៈភាព

កំពង់ស្ពឺ៖  រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីបុណ្យគំរប់ថ្ងៃ និងប្រគល់ថវិកាមូលនិធិមហារគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤៥,៥១៩,០០០រៀល ដល់ក្រុមគ្រួសារសពលោក វ.ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរងខេត្ត ដែលទើបទទួលមរណៈភាពថ្មីៗនេះ ។