អហ បន្ទាយមានជ័យ៖ កំលាំងជំនាញអាវុធហត្ថខេត្តនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោក វរះសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីយុត្តិធម៌នៃកងរាជអាវុធខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការតុលាការ ។
ជនសង្ស័យឈ្មោះ ថោង សុខៃ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិវាល សង្កាត់ស្រះចក ក្រុង ខេត្តសៀមរាប តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួន លេខ៧៥ ដកឧ ២០១៥ ចុះថ្ងៃទី ១៧ វិច្ឆិកា ២០១៥ របស់ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង នៃសាលាឧទ្ធណ៍ ពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និង បទគំរាមកំហែងថានឹងសម្លាប់ ។ ករណីនេះត្រូវបានប្រគល់ជូនឧ្យទៅកម្លាំងកងរជអាវុធហត្ថ ខេត្តសៀមរាប៕