You are currently viewing រថយន្ត៦ បុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល​២៧នាក់​

រថយន្ត៦ បុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល​២៧នាក់​

អហ.សីហនុ៖គ្រោះថ្នាក់ចរាចរណ៍រថយន្ត ៦​បុកបន្តកន្ទុយគ្នា នៅចំណុច ចំណោទ​អូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំ​បិតត្រាំង ស្រុកព្រៃនប់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។​ក្នុងហេតុការណ៍នេះដែរ កម្លាំង អហក្នុងតំបន់​ចុះរៀបចំ និងសម្រួល​ដល់ចរាចរណ៍ ។​
បើតាម​មន្ត្រីកងរាជ​អាវុធបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យ បុរសម្នាក់ជាអ្នកបើកបរ បានស្លាប់បាត់បង់ជីវិត និង របួសធ្ងន់៨នាក់ មានប្រុស២ ស្រី៦នាក់ ហើយរបួសស្រាល ១៩នាក់ ប្រុស​១ស្រី​១៨នាក់ ។​
រថយន្តដែលបង្កគ្រោះថ្នាក់ចរចារណ៍នេះមាន ១/.រថយន្តដឹកកុងទីន័រម៉ាក Nissan Diesel ពណ៌លឿង ស្លាកលេខ ភព 3A-9550 (ក្រុមហ៊ុន CDT)។
២/.រថយន្តដឹកកុងទីន័រ ម៉ាក FUSO ពណ៌លឿង ស្លាកលេខ ភព 3D-1550(ក្រុមហ៊ុន CDT)
៣/.រថយន្តតូរីស ម៉ាក អ៊ែសសាំយ៉ុង ពណ៌ស ស្លាកលេខ កំពង់ចាម 2A-1198 ។
៤/.រថយន្តកូរ៉េដឹកកាកស្រាបៀរ ស្លាកលេខកំពត 2A-1307 ។
៥/.រថយន្តម៉ាក Vistor ពណ៌ខៀវ ស្លាកលេខ ភព 2T-4134។
៦/.រថយន្តម៉ាក Fort ពណ៌ស ស្លាកលេខ ភព2AG-8099។
បច្ចុប្បន្នរថយន្ត​ទាំង ៦គ្រឿង នេះ ត្រូវបានកម្លាំងមានសមត្ថកិច្ច យកទៅរក្សា​ទុក ចាត់ការ​ទៅតាមផ្លូវច្បាប់ ៕​
photo_2016-03-02_11-02-50

photo_2016-03-02_11-02-45

photo_2016-03-02_11-02-40

photo_2016-03-02_11-02-36

photo_2016-03-02_11-02-27