ពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច សម្ផស្ស នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្ត ពោធិ៍សាត់ សហការជាមួយកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចលេខ(៩២២៣១-៦១៦១៧) ស្ថិតក្នុងភូមិ/ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០៧ និង ៣០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ដោយឃាត់រថយន្ត ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៤A ៤៣៩២ ដឹកឈើប្រភេទលេខ ២ (គ្រឿងផ្ទះ) ចំនួន៣៦,៩៦០ ម៉ែត្រគូប (ជនសង្ស័យគេចខ្លួន)។ បច្ចុប្បន្នវត្ថុតាងគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស។
ឈើជាង ៣៦ម៉ែត្រគូប ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប
- Post author:Sery Vutha
- Post published:May 12, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប