You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព័ន្ធនឹងករណីហឹង្សាមានស្ថានទំងន់ទោស

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព័ន្ធនឹងករណីហឹង្សាមានស្ថានទំងន់ទោស

ព្រះវិហារ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងកម្លាំងស្នាក់ការសន្តិសុខភូមិធម្មជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធៀន វ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាបុគ្គលិក ហាងខារ៉ាអូខេផ្កាយមាស នៅវេលាម៉ោង ១៦:២០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីហឹង្សា (ដោយមានស្ថានទំងន់ទោស) ដែលបានបង្កឡើងកាលពីវេលាម៉ោង ១៧:៤០ នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចហាងខារ៉ាអូខេផ្កាយមាស ស្ថិតនៅភូមិស្រអែមខាងត្បូង ឃុំកន្ធួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ បានបណ្តាលអោយមនុស្សចំនួន ០២នាក់រងរបួស។ ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារក្រុមជនរងគ្រោះជិះម៉ូតូដេញតាមរករឿងខ្លួនមកដល់មុខហាង ពេលនោះ ខ្លួនក៏បានទាញ់កាំបិតកាប់ទៅលើជនរងគ្រោះតែម្តងទៅ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។