You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាននិងប្រជុំត្រួតពិនិត្យកម្លាំងទ័ព ដើម្បីត្រៀមហ្វឹកហ្វឺន

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាននិងប្រជុំត្រួតពិនិត្យកម្លាំងទ័ព ដើម្បីត្រៀមហ្វឹកហ្វឺន

ឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញសំណេះដំណាល និងប្រជុំត្រួតពិនិត្យកម្លាំងទ័ព ដើម្បីត្រៀមហ្វឹកហ្វឺននាពេលខាងមុខ និងចែកអាវភ្លៀង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយ នាយរង អាវុធហត្ថខេត្ត នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាកាដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។