You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង សហការបង្ក្រាបរោងម៉ាស៊ីនអាឈើខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង សហការបង្ក្រាបរោងម៉ាស៊ីនអាឈើខុសច្បាប់

កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជហត្ថស្រុកថ្ពង សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង ​ចុះបង្ក្រាបរោងម៉ាស៊ីនអាឈើខុសច្បាប់ ០១កន្លែង ស្ថិតនៅភូមិទេព្យភារម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ឈ្មោះ យូ ចន្ថា ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ​(រត់គេចខ្លួន) ។ ក្នុងនោះរឹបអូសបាន  ឈើដុលគ្រប់ប្រភេទ​​ ចំនួន០៨ដុំ, ម៉ាស៊ីនអាឈើចំនួន ០២គ្រឿង, កង់យោង ០១គូ, ផ្លែរណាអាឈើ ០៣ខ្សែ​, កៅឡាក់ចំនួន០២ និងអាគុយ ៥០អំពែរ ០២ធុង ។

បច្ចុប្បន្ន​វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើថ្ពង ។