រតនគិរី៖ នៅរសៀលថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តរតនគិរី ជូនដល់នាយអាវុធហត្ថ ប្រាក់ វិសុទ្ធ ដែលជួបគ្រោះថ្នាក់ចរាចរក្នុងពេលបំពេញការងារ។ លោកឧត្តមសនីយ៍ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍មេបញ្ជាការ និងជូនពរលោក ប្រាក់ វិសុទ្ធ ឆាប់ជាសះស្បើយនិងបានចូលបម្រើការក្នុងអង្គភាពវិញ។
