និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអនុញ្ញាតឱ្យលោក ព្យែ បាយយេ លេខាអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំចសំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងជូនពរដល់លោក ព្យែ បាយយេ ដែលមកទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឱ្យការស្នាក់នៅ និងដំណើរទស្សនៈកិច្ចសម្រេចបានជោគជ័យ។ បន្ទាប់មកទៀតលោកនាយឧត្តមសេនីយ៍ បានលើកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋបារាំង ប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងពង្រីកសាមគ្គីភាពយ៉ាងស្អិតរមួតឡើងថែមទៀត។ ក្នុងជំនួបនោះផងដែរ! លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍លើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្នុងនោះដែរផ្នែកកីឡាបាល់ទាត់របស់កម្ពុជា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ហើយការអភិវឌ្ឍន៍កីឡាបាល់ទាត់យ៉ាងឆាប់រហ័សដោយមានការបង្កើតសាលាបាល់ទាត់ទូទាំង២៥រាជធានី ខេត្ត និងការរៀបចំបណ្តុះគំនិតលេងកីឡាបាល់ទាត់ ដើម្បីអភិវឌ្ឍន៍យុវជនទូទាំងប្រទេស ហើយការបង្កើតសាលាបាល់ទាត់នេះ គឺមិនមែនគ្រាន់តែសម្រាប់លេងបាល់ទាត់តែមួយនោះទេ គឺដើម្បីផ្សព្វផ្សាយខ្លឹមសារការអប់រំបណ្តុះគំនិតយុវជនឱ្យគេចផុតពីបញ្ហាអសកម្មនៅក្នុងសង្គម។ លោក ព្យែ បាយយេ បានថ្លែងអំណរគុណចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃអនាគតលោកមានជំនឿជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនឹងកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ ហើយលោក៏បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការីកចម្រើននៅលើវិស័យកីឡាបាល់ទាត់របស់កម្ពុជាផងដែរ។ ជាចុងក្រោយលោកព្យែបាយយេបានលើកអំពីប្រទេសកម្ពុជាដែលទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាស៊ីហ្គាមនៅឆ្នាំ២០២៣ វាជាកត្តាមួយផងដែរ ដែលបានផ្តល់នៅសារៈសំខាន់នៃសាធារណៈរដ្ឋបារាំងក្នុងការរៀបចំនៅកម្មវិធីអូឡាំពិចរបស់ខ្លួននៅឆ្នាំ២០២៣ នេះ៕
នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោក ព្យែ បាយយេ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស