ក្រចេះ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ និងលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញសំណេះសំណាល និងត្រួតពិនិត្យកម្លាំងទ័ព សម្ភារៈ គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមកម្លាំងប្រមូលផ្ដុំហ្វឹកហ្វឺន ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងកិច្ចតំណើរការឃោសនាសបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ ពិធីនេះប្រព្រិត្តិទៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ និងដោយមានការអញ្ជើញចូលររួមពីសំណាក់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះជាច្រើនរូបផងដែរ ។
