សៀមរាប៖ កំលាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីអំពើលួច (កាច់សោរ “ក” ម៉ូតូ) ដែលពួកគេបានធ្វើសកម្មភាពលួចក្នុងទីរួមខេត្តសៀមរាប កម្លាំងបានឃាត់ខ្លួននៅចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៨ ជនសង្ស័យទាំង ០៣នាក់៖
១.ឈ្មោះ ម៉េង ពិសិទ្ធ ហៅ “វី” ហៅ “ថា” ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតសង្កាត់ចាក់អង្រែ ខណ្ឌចំការមន រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
២. ឈ្មោះ សាក់ សិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងអគ្គីសនី ទីលំនៅបច្ចុប្បន្ន ផ្ទះ៣០៩ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣.ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖
១.ផ្លាកលេខចំនួន ១១ បន្ទះ
២.ម៉ូតូចំនួន ០២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 5237632 (ពាក់ផ្លាលេខក្លែង ព្រៃវែង1L-6558 ), ម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ ២០១៧ លេខតួ/លេខម៉ាស៊ីន 5118483 (ពាក់ផ្លាកលេខក្លែង ភ្នំពេញ1GY-1279)
៣. សម្ភារៈកាច់សោរ “ក” មួយចំនួនធំ ។
បច្ចុប្បន្ន កំលាំងជំនាញ កំពុងបន្តនីតិវិធី។