You are currently viewing ឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង សំណេះសំណាល ត្រួតពិនិត្យកម្លាំងទ័ប និងសម្ភារៈ

ឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង សំណេះសំណាល ត្រួតពិនិត្យកម្លាំងទ័ប និងសម្ភារៈ

ឧត្តរមានជ័យ ៖​ ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រត្តិភូអមដំណើរ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង បានមានប្រសាសន៍ផ្តាំផ្ញើដល់ កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភាកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ បទបញ្ជារបស់ថ្នាក់លើ ។