សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រត្តិភូអមដំណើរ បានដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង បានមានប្រសាសន៍ផ្តាំផ្ញើដល់ កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភាកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ បទបញ្ជារបស់ថ្នាក់លើ ។
ឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំងទ័ព និងគ្រឿងបំពាក់
- Post author:Sery Vutha
- Post published:May 14, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ