You are currently viewing ជនសង្ស័យ១នាក់ត្រូវបានអាវុធហត្ថបញ្ជូនទៅតុលាការពីបទជួញដូរគ្រឿងញៀន

ជនសង្ស័យ១នាក់ត្រូវបានអាវុធហត្ថបញ្ជូនទៅតុលាការពីបទជួញដូរគ្រឿងញៀន

អហ.បន្ទាយមានជ័យ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោង២រសៀល ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ នៅចំណុច ភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារគ្រឿងញៀន បាននិយាយថា ជនសង្ស័យមានឈ្មោះ មាន រើន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត
បន្ទាយមានជ័យ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា មុនពេលកើតហេតុដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេកំពុងជួញដូរគ្រឿងញៀននៅចំណុចកើតហេតុនោះលោក ស ប៊ុនសឿង បានដឹកនាំកំលាំងអាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថស្រុកថ្មពួក ចុះដល់ចំណុចកើតហេតុបង្ក្រាបករណីជួញដូរគឿងញៀននេះនិងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់នៅកន្លែងកើតហេតុនិងដកហូតបានវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីន(យ៉ាម៉ា)ចំនួន៩គ្រាប់និងកាំភ្លើងច្នៃ១ដើមសម្ភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួន ទូរស័ព្ទ១គ្រឿង ។ ជនសង្ស័យត្រូវកំលាំងអាវុធហត្ថបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួររបន្ត។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យនោះបានឆើ្លយសារភាពថាខ្លួនគេពិតជាបានទិញគ្រឿងញៀននេះយកមកលាក់ទុកជក់និងធ្វើការចែកចាយបន្តពិតមែន។ បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតមច្បាប់៕
photo_2016-03-03_06-49-06

photo_2016-03-03_06-49-16

photo_2016-03-03_06-49-24

photo_2016-03-03_06-49-34