ពោធិ៍សាត់៖ នៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅព្រឹក ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ។ ការផ្សព្វផ្សាយការងារអប់រំចិត្តសារស្ត្រនេះ ឧទ្ទេសនាមដោយ លោកវរសេនីយ៍ទោ ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ជាច្រើនរូបទៀត។
កាផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់
- Post author:Sery Vutha
- Post published:May 14, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ