កំបូល៖ នៅសាលាកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារសាលាកងរាជអាវុធហត្ថកំបូល ប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០១៨។ ពិធីនេះប្រព្រិត្តទៅនៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករកសាលា ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ និងនាយទាហាន នាយទាហានរងនៃសាលាកងរាជអាវុធហត្ថកំបូលជាច្រើនរូបទៀត។
