អហ.បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកងរាជអាវុធហត្ថធ្វើការឃាត់ពីបទរំលោភលើសេចក្តីទុកចិត្តប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។។លោកវរះសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាររងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិយាយថា យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ សៅ ធាវី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការប្តឹងឈ្មោះចាន់លីហួរ ប្រុសអាយុ២៣ឆ្នាំមានទីលំនៅមិនពិតប្រាកដ រស់នៅក្នុងក្រុងប៉ោយប៉ែតពីបទរំលោភលើសេចក្តីទុកចិត្ត។ លោកវរ:សេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថាបើតាមពាក្យបណ្តឹងរបស់ឈ្មោះ សៅ ធាវីថាមុនពេលកើតហេតុនោះជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់គ្នាកន្លងមក។ បន្តមកទៀតជនរងគ្រោះបានឲ្យម៉ូតូរបស់ខ្លួនទៅឲ្យជនសង្ស័យខ្ចីក្រោយពីបានម៉ូតូហើយជនសង្ស័យបានជិះទៅស្រុកកំណើតនៅឯខេត្តបាត់ដំបង ហើយបានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំបានប្រាក់ចំនួន១.៧០០.០០០រៀលហើយគេចខ្លួនបាត់រហូតមកដល់សព្វថ្ងៃ។ ជនរងគ្រោះក្រោយពីបាត់ម៉ូតូហើយបានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។លុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ នេះជនសង្ស័យបានវិលមកក្រុងប៉ោយប៉ែតវិញពេលនោះលោកវរៈសេនីយត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកំលាំងអាវុធហត្ថចំនួននាក់ចុះទៅឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ រួចបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសាកសួរ។ លោក វរ:សេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យនោះបានឆើ្លយសារភាពនៅមុខអាវុធហត្ថថាខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះដែលខ្លួនខ្ចីយកទៅបញ្ចាំយកលុយមកចាយអស់ពិតប្រាកមែន។ លោកវរ:សេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា ដោយបានចំលើយសារភាពពីជនសង្ស័យនោះហើយ ជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕