អហ កណ្តាល៖ ១/នៅវេលាម៉ោង៩និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ ធួន ភេទស្រី អាយុ40 ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រពើហា សង្កាត់ ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចាប់យកវត្ថុតាង៖ ម្ស៉ៅក្រាមសថ្លា ប្រភេទសារធាតុញៀន ០១កញ្ចប់តូច, ម៉ូតូ ០១គ្រឿង និងទូរសព្ទ័ដៃ ០២គ្រឿង។
២/នៅវេលាម៉ោង៩និង៤០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចគល់ស្ពានខាងកើត ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វិន យ៉ានសឿង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ ទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ចាប់យកវត្ថុតាង៖ ម្ស៉ៅក្រាមសថ្លា ប្រភេទសារធាតុញៀន ១២កញ្ចប់តូច ,ម៉ូតូ ០១គ្រឿង និងទូរសព្ទ័ដៃ ០២គ្រឿង។