ត្បូងឃ្មុំ៖ អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំជាច្រើនរូបទៀតផងដែរ។ ពិធីនេះប្រព្រឹត្តិទៅ នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ៕
អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ