ព្រះសីហនុ៖ នៅម៉ោង ១៥ និង១៥នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយកម្លាំងការិយាលយ័បទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនទៅចំណុចក្រុម៩ ភូមិ៣ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១.ឈ្មោះ លួន តាក់ ហៅអាខ្មៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២.ឈ្មោះ សៅ ស៊ីណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មៃរ មុខរបរមិនពិតប្រាកដ ។
៣.ឈ្មោះ ភិន គ្រិស ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។
៤.ឈ្មោះ អ៊ុំ ឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៥.ឈ្មោះ អ៊ុំ រ័ត្នថា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាចំនួន0៤ កញ្ចប់(តូច) ទម្ងន់ ០,៦៨ក្រាម
-ទូរស័ព្ទចំនួន០២ គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀន មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។