You are currently viewing ជនជាតិថៃ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាប

ជនជាតិថៃ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាប

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៧ និង៣០ ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចក្នុងកាស៊ីណូប៉ោយប៉ែតរីសត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្នុងនោះកម្លាំងអហក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១.ឈ្មោះ សុរិយ៉ាន់ ប៉ានឆាឡាងគុន ហៅពុង ភេទប្រុស អាយុ ៤៨ឆ្នាំ(ជនជាតិថៃ ) រស់នៅខេត្ត សាក់ស៊ើងសៅ ប្រទេសថៃ ស្នាក់បណ្តោះ អាសន្នក្នុងកាស៊ីណូប៉ោយប៉ែតរីសត។

២.ឈ្មោះ វិមុតទិយ៉ា ផាសុខ ហៅហ្វា ភេទស្រី អាយុ ៣៧ឆ្នាំ (ជនជាតិថៃ) រស់នៅខេត្តអំណាច់ចាក់លើន ប្រទេសថៃ ស្នាក់បណ្តោះ អាសន្នក្នុងកាស៊ីណូប៉ោយប៉ែតរីសត ។

៣.ឈ្មោះ វ៉ាក់ ឈិឡាក់វិត ហៅតូ ភេទប្រុស អាយុ២២ឆ្នាំ (ជនជាតិថៃ) រស់នៅទីក្រុងថេប ប្រទេសថៃស្នាក់បណ្តោះ អាសន្នក្នុងកាស៊ីណូអូវ៉ាហ្កេនទីង។

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖

– គ្រឿងញៀនប្រភេទគ្រាប់ថ្នាំយ៉ាម៉ាពណ៌ក្រហមចំនួន ២ថង់តូច ស្មើរនឹង ២០គ្រាប់

– គ្រឿងញៀនប្រភេទក្រាមពណ៌សរ (ប្រភេទម៉ាទឹកកក) ចំនួន ០៣ថង់ (០២ថង់ធំ,០១ថង់តូច)

– ជញ្ជឹងពណ៌ទឹកប្រាក់សម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង

– ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ចាត់​ការ​តាម​នីតិវិធី​។