You are currently viewing លួចចូលពីគណនីរបស់ម្ចាស់ក្រុមហ៊ុនឡាក់គីធូយូ និងបានផ្ទេរប្រាក់ចូលគណីផ្សេងមួយទៀត ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

លួចចូលពីគណនីរបស់ម្ចាស់ក្រុមហ៊ុនឡាក់គីធូយូ និងបានផ្ទេរប្រាក់ចូលគណីផ្សេងមួយទៀត ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

បន្ទាយមានជ័យ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង  បានចុះប្រតិបត្តិការបង្រ្កាបករណីលួច និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រុមហ៊ុនឡាក់គីធូយូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា៖ យោងបណ្តឹងរបស់ឈ្មោះ ឃុន សេរីវាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៀង វិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សូមបានបញ្ជាក់ថា ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានបន្លំខ្លួនចូលក្នុងក្រុមហ៊ុនឡាក់គីធូយូ  ហើយបានហែកចូលក្នុងគណនីរបស់ម្ចាស់ក្រុមហ៊ុន ហើយថែមទាំងហែកចូលទៅក្នុងគណនីរបស់ភ្ញៀវនៅក្រុមហ៊ុន ហើយបានផ្ទេរប្រាក់ពីគណនីរបស់ម្ចាស់ក្រុមហ៊ុនអស់ចំនួនៈ ២១.០០០ប្រាក់បាតថៃ ចូលទៅក្នុងគណនីមួយផ្សេងទៀត ។ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ  ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។