You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា

សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបបានរៀបចំពិធីប្រជុំឆ្លងរបាយការណ៍ និងត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប ដែលមានសមាសភាពចូលរួម លោកមេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានសង្កត់ធ្ងន់លើការងារអនុវត្តតួនាទី ភារកិច្ច ចាប់ពីមេបញ្ជាការរងរហូតដល់ពលអាវុធហត្ថ ត្រូវគោរពតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមឋានានុក្រម និងការងារអនុវត្តបន្តប្រចាំខែមិថុនា៖

– ត្រូវចាត់តាំងកម្លាំងធ្វើសកម្មភាព បង្ការ បង្ក្រាប និងទប់ស្កាត់រាល់បទល្មើសគ្រប់ករណី ជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច និងភូមិសាស្រ្តទទួលខុសត្រូវ ។

– ត្រូវចាត់តាំងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រៀមចល័តតាមបទបញ្ជា ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ អន្តរជាតិ និងតាមបណ្តាគោលដៅផ្សេងៗ។

– ត្រូវក្តាប់មុខសញ្ញាសកម្មជនប្រមូលផ្តុំកូដកម្ម ទាមទារផ្សេងៗ ។

– ត្រូវក្តាប់រាល់បទល្មើសធនធានធម្មជាតិ។

– ត្រូវក្តាប់ស្រាវជ្រាវរាល់មុខសញ្ញាបទល្មើសដែលនៅសេសសល់។

– ត្រូវពង្រឹងនិងការផ្សព្វផ្សាយស្តីអំពីច្បាប់គ្រឿងញៀនដល់មហាជន និងសិស្សានុសិស្ស។