You are currently viewing នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ

នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ

ពោធិ៍សាត់៖ នៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ការផ្សព្វផ្សាយការងារអប់រំចិត្តសារស្ត្រនេះ ឧទ្ទេសនាមដោយ លោកវរសេនីយ៍ទោ ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។