You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយអំពីច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខការបោះឆ្នោត

ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយអំពីច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខការបោះឆ្នោត

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយអំពីច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខការបោះឆ្នោត ដល់នាយ/នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ និងគ្រូបង្គោល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ/មេបញ្ជាការរងមូលដ្ឋានអហក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងគ្រូបង្គោលមកពីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ ផងដែរ ។