You are currently viewing លោកវរសេនីយឯក តាំង ឈុនស្រេង បានប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន ដើម្បីត្រៀម

លោកវរសេនីយឯក តាំង ឈុនស្រេង បានប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន ដើម្បីត្រៀម

កោះកុង៖ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាកាដ្ឋាកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ក្រោមអធិបតីភាពលោកវរសេនីយឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង។

ក្នុងនោះផងដែរ លោកនាយសេនាធិកា បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភាកិច្ច គោរពតាបបទបញ្ជា គោរពតាមការចាត់តាំង មានការសាមគ្គីគ្នាឯកភាពផ្ទៃក្នុងកងរាជអាវុធហត្ថ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា ឱ្យបានល្អប្រសើរ ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ បទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ឱ្យ ។