You are currently viewing លោកឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន!

លោកឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន!

ភ្នំពេញ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកនូវថវិការួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីផ្តល់ជូនលោកវរសេនីយ៍ត្រី វែន សេរីវុឌ្ឍ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន៕