You are currently viewing នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ចើញចូលរួម​ប្រារព្ធពិធី ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ចើញចូលរួម​ប្រារព្ធពិធី ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា

អហផទ៖ នៅវេលា០៩និង០០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា “វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព” ក្រោមអធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន អស់លោក លោកស្រី អ្នកនាងកញ្ញា ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត។ កងរាជអាវុធហត្ថតែងតែប្រារព្ធពិធីអបអរសាទរនេះ ជារៀងរាល់ឆ្នាំ ដែលចូលរួមចំណែកអបអរសាទរទិវាជាប្រវត្តិសាស្ត្រនារីនៅលើសកលលោក ក៏ដូចជានារីនៅទូទាំងប្រទេសកម្ពុជា ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ស្ត្រីនិងកុមារី៕
photo_2016-03-05_09-58-03

photo_2016-03-05_09-58-17

photo_2016-03-05_09-58-26

photo_2016-03-05_09-58-21

photo_2016-03-05_09-58-13

photo_2016-03-05_09-58-07

photo_2016-03-05_09-58-30