You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់កងរាជអាវុធហត្ថ

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងនាយទាហាន នាយទាហានរងដែលជាសិក្ខាកាមជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី បានចែកអំណោយអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងទាំងអស់។