ពោធិ៍សាត់៖ ព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងនាយទាហាន នាយទាហានរងដែលជាសិក្ខាកាមជាច្រើនរូបទៀតផងដែរ៕
ពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់កងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:May 16, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់