You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នការរក្សាសណ្តាប់ធ្នាប់និងវិជ្ជាវីវអន្តរាគមន៍

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នការរក្សាសណ្តាប់ធ្នាប់និងវិជ្ជាវីវអន្តរាគមន៍

តាកែវ៖ ព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំបើកវគ្គបំប៉នការរក្សាសណ្តាប់ធ្នាប់និងវិជ្ជាវីវអន្តរាគមន៍ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដើម្បីត្រៀមការពាររក្សាសណ្តាប់ធ្នាប់សង្គមក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខនេះ ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលជាសិក្ខាកាមជាច្រើនរូបផងដែរ ។