អហផទ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំឯកឧត្តម អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងលើការងារដែលបានដាក់ចេញកន្លងទៅ នៅតាមបណ្តាខេត្តភូមិភាគឦសាន។ ក្នុងករណីថ្នាក់ខេត្តមានសំណូមពរអពីការលំបាក ឬប្រឈមបញ្ហាណាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ នឹងដោះស្រាយភ្លាមៗនៅកន្លែង ដើម្បីឱ្យការងារសម្រេចតាមទិសដៅដែលបានដាក់ចេញ៕